លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចូលរួមកាន់បិណ្ឌវេនទី១នៅវត្តគោកបេង
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចូលរួមកាន់បិណ្ឌវេនទី១នៅវត្តគោកបេង ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួម ពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាព យាយជី តាជី ជាច្រើនរូប។នៅក្នុងកម្មវិធីនោះលោកជំទាវចឹក ហេង និងគ្រួសារបានចូលរួមថវិកាចំនួន២០០$ផងដែរ។