khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យមណ្ឌលសុខភាព ប្រធានភូមិទាំង៥ ក្នុងឃុំព្រៃគ្រីសរុបចំនួន១៣នាក់។
     
    ចែករំលែក ៖

    នារសៀលថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ អមដំណើរដោយលោកអភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យមណ្ឌលសុខភាព ប្រធានភូមិទាំង៥ ក្នុងឃុំព្រៃគ្រីសរុបចំនួន១៣នាក់។ បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកស្រីមេឃុំពីសភាពការណ៍ទូទៅក្នុងឃុំរួចមក ឯកឧត្តម បានសំដែងនូវការកោតសរសើរដល់រដ្ឋបាលឃុំ និងមន្ត្រីជំនាញក្នុងឃុំដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងលើកទឹកចិត្តឲ្យបន្តផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានប្រសើរថែមទៀតពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅទទួលការថាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត១៩ក្នុងសហគមន៍សាជាថ្មី និងសំណូមពរឲ្យរៀបចំជាបណ្ដើរៗបរិស្ថានសាលាឃុំឲ្យបានសមរម្យជាទីតាំងរដ្ឋបាលរបស់រដ្ឋ។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនជូនអ្នកចូលរួម ថវិកាចូលរួមសម្រាប់មូលនិធិសង្គហធម៌ឃុំ និងថវិកាចូលរួមជួយជួសជុលផ្លូវ២ខ្សែដែលរងការខូចខាតផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail