khmer eng
  • គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយថ្នាក់ដឹកនាំលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    គោលបំណងនៃជំនួបនាពេលនេះ គឺដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើរបាយការណ៍ គោរពរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភាទាក់ទងនឹងសំណើរបស់តំណាងជនជាតិដើមភាគតិចចំនួន ១៦នាក់ មកពី១៦អំបូរជនជាតិ និងតំណាងឱ្យសហគមន៍ជនជាតិដើម ១២ខេត្ត ក្រុង បានដាក់សំណើគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីសុំការអនុញ្ញារជួប និងគោរពផ្តល់ជូននូវសេចក្តីថ្លែងការណ៍រួម និងរបាយការណ៍នៃលទ្ធផលពិគ្រោះយោបល់ផ្តល់ធាតុចូល ក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលការ ផ្តល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់ត្រាច ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលស្រះទឹក និងដាំកូនឈើប្រណិត នៅស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កេីតវិទ្យាស្ថានកេរតំណែលរបស់ អ.វ.ត.ក ក