khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីការិយាល័យបោះឆ្នោត ស្ថិតនៅសាលាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីការិយាល័យបោះឆ្នោត ស្ថិតនៅសាលាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន និងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋបានល្អ ដោយការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅបានដោយរលូន។ បន្តលើកទឹកចិត្តឱ្យខិតខំអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ តាមការណែនាំរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត។ ក្នុងឱកាសនោះឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកសមាជិកាព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ដើម្បីរៀបចំពិធីរំឭកទិវាជាតិនៃការចងចាំថ្ងៃ២០ ឧសភា
    thumbnail
     
    សមាជិកសមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និសីទស្តីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ ជាសមាជិកគណៈកម្មការទី៦ ព្រឹទ្ឋសភា ព្រមទាំងលោកជំទាវ និងក្រុមគ្រួសារ បានអញ្ជើញនាំទេយ្យទាន ចង្ហាន់ ភេសជ្ជះ និងបច្ច័យប្រគេនព្រះគ្រូចៅអធិការ ស្ថិតនៅវត្តពោធិសត្ថារាម
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឆែក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ