khmer eng
  • ឯកឧត្តម យ៉ង សែម ដឹកនាំកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍ប្រទេសប៉ាគីស្ថាន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) និងជាប្រធានដឹកនាំអង្គប្រជុំ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អ្នករាយការណ៍អង្គប្រជុំ និងឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា សមាជិក បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាង្កេតការណ៍ប្រទេសប៉ាគីស្ថាន ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA-43) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
    អង្គប្រជុំប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាលើប្រធានបទ “ការវិនិយោគលើសន្តិភាពការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩” ដោយប្រទេសសមាជិក អាយប៉ានីមួយៗ ហើយប្រទេសសង្កេតការណ៍នឹងផ្តល់សុន្ទរកថាចុងក្រោយ និងបញ្ហាផ្សេង៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សហគមន៍កសិកម្មអាចពង្រឹងខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសិប្បកម្មកែច្នៃ
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអង្កោល នៅសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាធិបតីទិវាអ្នកម្តាយអន្តរជាតិ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសសយកក្រុង
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមគាំទ្រលើកកម្លាំងចិត្ត ក្មួយៗ ចៅៗ ជាសិស្ស និស្សិតយ៉ាងច្រើនកុះករនៅក្នុង ពិពរណ៌ការងារមគ្គទេសក៍អាជីពនិងឱកាសការងារសម្រាប់ ៥,៤០០ កន្លែង