ក្រុមមិត្តភាពសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម អញ្ជើញទទួលទានអាហារសាមគ្គី រៀបចំដោយក្រុមមិត្តភាពវៀតណាម-កម្ពុជា
នារាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាព និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម បានអញ្ជើញទទួលទានអាហារសាមគ្គី ដែលរៀបចំដោយឯកឧត្តម ង្វៀន ឌឹកងាយ អនុប្រធានសភា និងជាប្រធានក្រុមមិត្តភាពវៀតណាម-កម្ពុជា ដោយមានការអញ្ជើញពីប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម នៅសណ្ឋាគារ Nalod Da Nang
ទីក្រុងដាណាង ខេត្តក្វាងណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
ប្រភព៖ នាយកដ្ឋានព័ត៌មាន