លេខាគណៈកម្មាធិការបក្សទីក្រុងដាណាង រៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជា
 
ចែករំលែក ៖

នារាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ង្វៀន វ៉ាន់ក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងដាណាង បានរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម នៅសណ្ឋាគារNalod Da Nang ក្នុងឱកាសដែលគណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជាបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ