khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្តាប់ បានអញ្ជើញចូលរួមរៀបចំទេយ្យទាន និងសម្ភារ:មួយចំនួនជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ
     
    ចែករំលែក ៖

    ថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ស ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាមួយសាលាអនុគណខណ្ឌកំបូល ដឹកនាំដោយព្រះ សិរីកោសល សុំ សុខា ព្រះរាជាគណ:ថ្នាក់កិក្តិយស រៀបចំទេយ្យទានសម្ភារ:មួយចំនួនធំមានដូចជា អង្ករ ៨០០គីឡូក្រាម, ភេសជ្ជៈ៤០កេស, មី ៣០កេស, ត្រីខ ២យូ, ទឹកសុទ្ធ ២៥កេស, ទឹកត្រី ២៣យូ, ស៊ីអ៊ីវ ២៧យូ, ទឹកដោះគោ២៣កុំប៉ុង, ស្ករស ២០គឺឡូក្រាម, បាឡុង៦ប្រដាប, តែមួយថង់, បច្ច័យ៤,០០០,០០០រៀល ជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីចូលរួមជួយដល់ជនរងគ្រោះដោយគ្រឿងញៀន។ នាឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្តាប់ បានជួយឧបត្ថម្ភបន្ថែមនូវឧបករណ៍តេស្តរហ័ស ចំនួន២កេសធំ ដែលមាន១,៥៣០តេស្ត ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ