នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម យ៉ាន់ សោគុណ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញសូត្រមន្តបុណ្យផ្កាប្រាក់រស្មីសាមគ្គី នៅវត្តឧត្តមមានជ័យសិរីមហាតេជោ ស្ថិតក្នុងភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។ បុណ្យផ្កាប្រាក់រស្មីសាមគ្គីនេះ ផ្តួចផ្តើមដោយលោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម យ៉ាន់ សោគុណ ព្រមទាំងក្រុមគ្រួសារ និងព្រះគ្រូចៅអធិការវត្ត ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីប្រមូលបច្ច័យយកមកកសាងព្រះវិហារថ្មី វត្តឧត្តមមានជ័យសិរីមហាតេជោ ហៅវត្តជ្រោះជ្រៅ មានទំហំ ១១ម៉ែត្រ គុណ ១៧.៥ម៉ែត្រ។ ក្នុងឱកាសនោះលោកជំទាវ បានប្រគេនឧបករណ៍តេសរហ័ស កូវីត-១៩ ចំនួន ២៧ប្រអប់ ជូនព្រះចៅអធិការវត្ត៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន