khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ដែលជាអំណោយដ៏ថ្លារបស់សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅសាលាឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ដែលជាអំណោយដ៏ថ្លារបស់សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា ជូនតំណាងឲ្យសមាជិកឃុំទាំង០៩ ក្នុងស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោកនាយកររដ្ឋបាលសាលាស្រុក សរុប ១២នាក់ ដោយជូនឧបករណ៍តេស្តចំនួន៤៦ប្រអប់។ ក្នុងឧិកាសនោះ ឯកឧត្តម បានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំ ព្រឹទ្ធសភា និងបានថ្លែងកោតសរសើរនូវស្នាដៃជាផ្លែផ្កានៃការខិតខំធ្វើឲ្យមូលដ្ឋានមានភាពសុខសាន្ត សណ្ដាប់ធ្នាប់ល្អ ជីវភាពប្រជាជនកាន់តែប្រសើរ និងសំណូមពរសុំឲ្យយកថិត្តទុកដាក់បន្ថែម :
    -ការអនុវត្តមុខងាររបស់ខ្លួន
    -ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
    -ការផ្ដល់សេវាសាធារណ:ជូនប្រជាជនឲ្យបានឆាប់ និងទាន់ពេល
    -ជម្រុញការចាក់វ៉ាក់សាំងដូស មូលដ្ឋាន និងដូសជម្រុញ
    -ការប្រើប្រាស់កញ្ច់ប់ថវិកាអភិវឌ្ឍមូលដ្ឋានឲ្យមានប្រសិទ្ធភាព
    -ការធ្វើអត្តសញ្ញាណបណ្ណប្រជា ពលរដ្ឋ
    -ការដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព និងបន្តប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុបដោយធ្វើសកម្មភាពឲ្យព្រមៗគ្នា ដើម្បីទទួលជ័យជម្នះនាពេលខាងមុខ។ ចុងបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ