ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងត្រៀមការងារចំពោះមុខ
ព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងត្រៀមការងារចំពោះមុខ ក្នុងដំណើរចុះសិក្សាឈ្វេងយល់ អំពីការវិវឌ្ឍរីកចម្រើន បញ្ហាប្រឈម និងទិសដៅទៅមុខរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ និងវិទ្យាល័យព្រះស៊ីសុវត្ថិ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។