លោកជំទាវ ជា ច័ន្ទទេវី អញ្ជើញពិនិត្យមេីលព្រះវិហារដែលកំពុងកសាង នៅវត្តព្រះសារីបុត្រសែនជ័យ
នាវេលាម៉ោង២:៣០នាទីសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម យ៉ាន់ សោគុណ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលថ្វាយបង្គំព្រះចៅអធិការវត្ត និងជួបសំណេះសំណាល់ជាមួយមេឃុំ គណៈកម្មការអាចារ្យវត្ត តាជី យាជី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យព្រះវិហារថ្មី ដែលទើបនឹងកសាងមិនទាន់រួចរាល់ នៅវត្តព្រះសារីបុត្រសែនជ័យ ស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន