ឯកឧត្តម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកឧបករណ៏តេស្តរហ័សកូវីដ-១៩ មួយកេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្ដមញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកឧបករណ៏តេស្តរហ័សកូវីដ-១៩ មួយកេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចែកជូនក្រុមប្រឹក្សាឃុំ ស្មៀន មេប៉ុស្តិ៏ មេភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម ក៏បានគូសបញ្ជាក់អំពីតួនាទីភារកិច្ច និងការអនុវត្តន៏គោលនយោបាយភូមិឃុំមានសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៏មូលដ្ឋាន ព្រមជាមួយនេះដែរឯកឧត្ដមលេខាក៏បាននាំយកនូវបណ្តាំផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់សម្ដេចប្រធាន ចំពោះក្រុមប្រឹក្សាឃុំនិងមន្ត្រីឃុំដែលតែងតែយកអស់កម្លាំងកាយចិត្ត បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ។