នាវេលាម៉ោង១១:០០ថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-បារាំង បានទទួលឯកឧត្តម OLIVIER CADIC សមាជិកព្រឹទ្ធសភាបារាំងតំណាងឱ្យប្រជាពលរដ្ឋបារាំងនៅឯបរទេស និងជាសមាជិកក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ចូលជួបពិភាក្សាការងារដើម្បីស្វែងយល់អំពីការអនុវត្តការងារនីតិកម្ម និងការងារការទូតរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នាពេលខាងមុខ ក្នុងឱកាសឯកឧត្តមអញ្ជេីញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សានេះមានការអរញ្ជេីញចូលរួមពីឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈ កម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន