គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិចាំយាម
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ អមដំណើរដោយអាជ្ញាធរខេត្ត បានអញ្ជេីញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីពិនិត្យមើលសកម្មភាពនៃការដឹកទំនិញចេញ-ចូល ព្រមទាំងបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបររកស៊ីនៅតំបន់នោះផងដែរ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន