khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ បានចុះជួបពិភាក្សាការងារ និងឈ្វេងយល់ពីសកម្មភាព ការអនុវត្តការងារ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចុះជួបពិភាក្សាការងារ និងឈ្វេងយល់ពីសកម្មភាព ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ នាយកគ្រប់គ្រងសាលារៀន ប្រធានមណ្ឌលសុខភាព និងមេប៉ុស្តិ៍រដ្ឋបាល ភូមទាំង១០ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សរុបសមាសភាពអ្នកចូលរួមទាំងអស់ចំនួន៤៦នាក់។ នាឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍ និងសុំឱ្យអាជ្ញាធរភូមិ ឃុំបន្តខិតខំអនុវត្តឱ្យបាននូវភូមិ ឃុំសុវត្ថភាព ពិសេសជម្រុញប្រជាពលរដ្ឋដែលមានអាយុគ្រប់អាចបោះឆ្នោតបាន សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ បាននាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានពឹទ្ធសភា ជាឧបករណ៍តេស្តរហ័ស ១កេសធំ ស្មើនឹង ៦៧៥តេស្ត ជូនមណ្ឌលសុខភាពឃុំនិងបានផ្តល់ថវិកាជូនអ្នកចូលរួមទាំង៤៦នាក់ ក្នុងម្នាក់ៗទួលបានថវិកា ១០០០០រៀល សរុបថវិកាចំនួន ៤៦០,០០០រៀល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail