ក្រុមសមាជិកព្រឹទ្ធសភា អញ្ជើញជាកិត្តិយសក្នុងពិធីជម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន
នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០, ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤, ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ បានអញ្ជើញជាកិត្តិយសអបអរសាទរពិធីជម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន រៀបចំដោយស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។