khmer eng
  • ឯកឧត្ដម ញ៉ែម សាម៉ន បានអញ្ជើញចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ឯកឧត្ដម បានវាយតម្លៃខ្ពស់លើការដឹកនាំរបស់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ដែលបានស្ដែងចេញជាលទ្ធផលលើការងារអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការឆ្លើយតបនឹងសំណូមពរ និងតម្រូវការរបស់ប្រជាជន ជាពិសេសការប្រើប្រាស់មូលនិធិឃុំ សម្រាប់ការអភិវឌ្ឍឃុំបានល្អប្រសើរធ្វើឱ្យភូមិ ឃុំពីមួយឆ្នាំទៅមួយឆ្នាំមានការប្រែមុខ ប្រែមាត់ថ្មីសន្លាងគួរជាទីមោទកភាព ក្នុងឱកាសនេះដែរ ឯកឧត្ដមសមាជិកព្រឹទ្ធសភាបាននាំមកនូវអំណោយរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន១កេះកន្លះធំ ស្មើនឹងចំនួន៧៥ប្រអប់តូចជូនដល់ក្រុមប្រឹក្សាឃុំទាំងប្រាំ ក្នុងស្រុកសៀមប៉ាង។ មុននឹងបញ្ចប់កម្មពិធី ឯកឧត្ដមបានពាំនាំនូវការនឹករលឹក ស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់សម្ដេចប្រធានព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ ស្រុកសៀមប៉ាងទាំងមូល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ