ឯកឧត្ដម ញ៉ែម សាម៉ន បានអញ្ជើញចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ នាយប៉ុស្តិ៍នគរបាល និងប្រជាពលរដ្ឋ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
នារសៀលថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក លី មីនា អភិបាល នៃគណ:អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ នាយប៉ុស្តិ៍នគរបាល និងប្រជាពលរដ្ឋ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបាននាំមកនូវអំណោយរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន២កេះធំ និង៥ប្រអប់តូច ស្មើនឹងចំនួន៥៩ប្រអប់តូចជូនដល់ក្រុមប្រឹក្សាឃុំអូរស្វាយ សម្រាប់ប្រើប្រាស់តាមតំរូវរូវការ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ។ មុននឹងបញ្ចប់កម្មពិធី ឯកឧត្ដមបាននាំមកនូវបណ្តាំផ្ញើសួរសុខសុខទុក្ខ សេចក្តីនឹករលឹក ស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់សម្ដេចប្រធានព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។