ឯកឧត្តម ញ៉ែម សាម៉ន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយករដ្ឋបាលសាលាក្រុង អធិការដ្ឋាននគរបាលក្រុង ការិយាល័យភូមិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ស្ទឹងត្រែង ស្មៀន នគរបាលប៉ុស្ដិ៍ មណ្ឌលសុខភាពស្ទឹងត្រែង និងមណ្ឌលសុខភាពសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នាឱកាសនោះ ឯកឧត្តម បាននាំយកឧបករណ៍តេស្ដរហ័សកូវីដ-១៩ ចំនួន៧៤៥តេស្ដ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់សង្កាត់ទាំង៤ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ស្ថិតនៅសាលាសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។