khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់បណ្ណាល័យចំនួនមួយកន្លែង ស្ថិតនៅក្នុងសាលាបឋមសិក្សាបឹងក្អែក ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុមពាមរក៍ ខេត្តព្រៃវែង 
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់បណ្ណាល័យចំនួនមួយកន្លែង ស្ថិតនៅក្នុងសាលាបឋមសិក្សាបឹងក្អែក ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុមពាមរក៍ ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមគ្រួសាររបស់ឯកឧត្តមប្រធាន។ ការផ្តល់ជូនបណ្ណាល័យនាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងលើកស្ទួយវិស័យអប់រំ ដើម្បីរួមចំណែក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។ ម៉្យាងទៀតដើម្បីតបស្នង ដឹងគុណ និងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធលោកឪពុក ចាន់ សាមី និងអ្នកម្តាយ ម៉ម មឿន ដែលបានខិតខំពុះពារនាពេលកន្លងមក កសាងវត្តនិងសាលាបឋមសិក្សាបឹងក្អែក ទុកជាកេរ្តិ៍តំណែលរាងរហូតមក។ សូមបញ្ជាក់ថាបណ្ណាល័យនេះនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក