khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំស្រុកវាលវែង ខេត្តពោធិ៍សាត់
     
    ចែករំលែក ៖

    ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រួមជាមួយឯកឧត្តម ញ៉ូវ សុង សមាជិកគណ:កម្មការទី២ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងឯកឧត្តម ទី ថានី សមាជិករដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំស្រុក រួមជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ ក្រុមយុវជន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះដែរឯកឧត្តម បានបន្តចុះពិនិត្យ ពីការដកបង្គោលខ្សែបណ្តាញអគ្គិសនីដែលបានតជាប់ក្បែរនឹងដងទង់មុខព្រះវិហារដែលបានកសាងឡើងដោយឯកឧត្តមកិត្តិសង្គហណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ។ រួចបន្តចុះពិនិត្យសមិទ្ធផលមួយចំនួននៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រេីប្រាស់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail