khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អញ្ជើញសម្ពោធបណ្ណាល័យ០១ខ្នង នៅសាលាបឋមសិក្សាបឹងក្អែក ស្រុកពាមរក៍
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យចំនួន០១ខ្នង ស្ថិតក្នុងសាលាបឋមសិក្សាបឹងក្អែក ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ គណៈកម្មការអាចារ្យវត្ត បងប្អូនប្រពលរដ្ឋ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។
    ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានប្រគេនបច្ច័យចំនួន១លានរៀលសម្រាប់កសាងវត្តអគ្គសិរីសក្តិ សាលាឃុំពាមមានជ័យ១លានរៀល សាលាបឋមសិក្សាបឹងក្អែក១លានរៀល ប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗកន្សែង១ ថវិកា១ម៉ឺនរៀល សិស្សានុសិស្សម្នាក់ៗសៀវភៅ២ក្បាល ប៊ិច២ដើម និងខ្មៅដៃ២ដើម។
    សូមជម្រាបថា បណ្ណាល័យនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលជាកូនចៅរបស់លោកតា ចាន់ សាមី និងលោកយាយ ម៉ម មឿន ចាប់ផ្តើមកសាងឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ អំពីបេតុងប្រក់ក្បឿង មានបណ្តោយ៨,២ម៉ែត្រ ទទឹង៦,៣ម៉ែត្រ និងបានបំពាក់សម្ភាររួមមាន៖ តុ ទូ កៅអី ទូដាក់សៀវភៅ សៀវភៅពុម្ព អាន សរសេរ រឿងនិទាន និងច្បាប់ផ្សេងៗសម្រាប់រក្សាទុកក្នុងបណ្ណាល័យ ព្រមទាំងហេដ្ឋារចនាសម័្ពន្ធមួយចំនួនទៀត ដោយចំណាយថវិកាសរុបចំនួន១៨,៣៧៩.៨៥ដុល្លារអាមេរិក៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក