លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបើកសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគ៨ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបើកសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ ដែលនឹងឈានចូលនៅថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុននេះ។
នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីប្រធាន អនុប្រធានភូមិ សរុបចំនួន១,១៥២នាក់ ស្រី៦៣០នាក់ និងមានការសំដែងសិល្បៈប្រពៃណីខ្មែរជាច្រើនទម្រង់ ដើម្បីបង្ករបរិយាកាសឱ្យសិស្សា នុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយ ក្រោមដំបូលសុខសន្តិភាព នៅវិទ្យាល័យទួលក្បិលភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ