ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជេីញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់បឹងធំ ខណ្ឌកំបូល
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធាន ក្រុ មសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជេីញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់បឹងធំ ខណ្ឌកំបូល ក្រោមរបៀបវារ: ១-ស្ថានភាពទូទៅរបស់សង្កាត់ ២-ការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់
៣-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៤-ដំណេីរការសេវាជូនប្រជាពលរដ្ឋ (ការធ្វេីអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន… ។ ល។ ) និង៥- តាមដានការងារបន្ទាប់ពីការរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បាននាំយកនូវអង្ករចំនួន ១៥បាវ ប្រដាប់ធ្វេីតេស្តរហ័សកូវីដ-១៩ ចំនួន ២៧ប្រអប់ និងជែលលាងដៃមួយប្រអប់ធំ ប្រគល់ជូនរដ្ឋបាលសង្កាត់បឹងធំ ដេីម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន និងសម្រាប់បំពេញការងារមនុស្សធម៌ផ្សេងៗ។