khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភាចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រឥតយកកម្រៃនៅក្នុងវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្រុកដំណាក់ចង្អើរ ខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨.០០នាទីព្រឹក ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃបេសកកម្មមនុស្សធម៌ (AMH) នៃប្រទេសបារាំង នៅកម្ពុជា របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅឥតយកកម្រៃជូនប្រជាពលរដ្ឋក្រីក្រចំនួន ពីរថ្ងៃ គឺថ្ងៃ២៩,៣០ ខែមីនា ឆ្នាំ២០២៣នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចំការដូងស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការចូលរួមអមដំណើរពីឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានព្រឺទ្ធសភា ព្រមទាំងមានការចូលរួមពីអាជ្ញាធរខេត្ត និងមូលដ្ឋាន។
    នាឳកាសនេះដែរ ឯកឧត្តម ឡោក ឆាយអគ្គលេខាធិការរងក៏បានផ្តល់ជូនឧបករណ៍ធ្វើតេស្តកូវីដ-១៩ ចំនួន៣កេះធំ ដែលជាអំណោយរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជូនដល់ឯឧត្តមប្រធានសម្រាប់ចែកជូន ដល់ខេត្តកែប ខេត្តកំពត និងខេត្តតាកែវដព្រមទាំងចែកជូននូវក្រមាដល់ក្រុមគ្រូពេទ្យចំនួន១៦នាក់ដើម្បីទុកជាអនុស្សាវរីយ៍។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ