ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញសំណេះសំណាលជាមួយ អ៊ុ ពូ មីង បងប្អូន ប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត
 
ចែករំលែក ៖

រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលជាមួយ អ៊ុ ពូ មីង បងប្អូន ប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។ ក្នុងពិធីសំណេះសំណាលឯកឧត្តមបានលើកទ្បើងអំពីគុណូបការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ ការគិតគូរអំពីជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានភាពសមរម្យ ព្រមទាំងបានអំពាវនាវឲ្យបងប្អូនទាំងអស់ចូលរួមថែរក្សាសន្តិភាព សុវត្តិភាពភូមិ ឃុំឲ្យបានល្អប្រសើរ និង សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។
ក្នុងពិធីនេះឯកឧត្តម រួមជាមួយក្រុមគ្រួសារ បានរៀបចំអាហារសាមគ្គី និង ចែកជូនក្រម៉ា ដល់អ្នកចូលរួមទាំង១០០នាកផងដែរ ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ