ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចូលរួមពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ស្នោរ និងសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ
ព្រឹកថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ស្នោរ និងសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ដែលនឹងឈានមកដល់នាពេលខាងមុខ ព្រមទាំងបានថវិកាមួយចំនួនផងដែរ។