ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈAPF និងកិច្ចប្រជុំគណៈកម្មការនយោបាយ APF
នាយប់ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៩:២៥នាទី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមការងារទទួលបន្ទុកសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង(APF) និងឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និងជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈAPF និងកិច្ចប្រជុំគណៈកម្មការនយោបាយ APF ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ។