ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី ២ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើឯកសារចំនួន ៣ គឺ លក្ខន្តិកៈ ការតាក់តែងបទបញ្ជាផ្ទៃក្នុង និង ការតាក់តែងបទបញ្ជាហិរញ្ញវត្ថុ
កាលពីថ្ងែទី ១៧ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី ២ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមការងារទទួលបន្ទុកសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើឯកសារចំនួន ៣ គឺ លក្ខន្តិកៈ ការតាក់តែងបទបញ្ជាផ្ទៃក្នុង និង ការតាក់តែងបទបញ្ជាហិរញ្ញវត្ថុ ។ នៅក្នុងនោះអង្គប្រជុំបានឯកភាពលើសំណើរស្នើកែប្រែ និងការកត់សម្គាល់ ដែលលើកដោយឯកឧត្តម ជា ជេដ្ឋ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាល Monory នៃព្រឹទ្ធសភាបារាំង។