khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ផ្តល់ឧបករណ៍តេស្តរហ័សកូវីដ-19 ចំនួន៥៤ប្រអប់តូច និងជែលលាងដៃចំនួន៣០ដប ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-19 ចំនួន៥៤ប្រអប់តូច និងជែលលាងដៃចំនួន៣០ដប ផ្តល់ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោក នាដ្ឋ រ៉ាវុធ ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តត្បូងឃ្មុំ លោក ម៉េត គឹមឡាយ ប្រធានក្រុមប្រឹក្សាស្រុកពញាក្រែក លោក វ៉ាន់ សុខន អភិបាលរងស្រុកពញាក្រែក លោក ហ៊ាន វណ្ណរិទ្ធិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។
    ឯកឧត្តម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបញ្ជាក់ថា ថ្វីត្បិតតែ
    ឧបករណ៍តេស្តរហ័សកូវីដ-19 និងជែលលាងដៃដែលបានយកមកផ្តល់ជូននាពេលនេះមានចំនួនតិចក៏ពិតមែន តែនេះគឺជាការចូលរួមចំណែកជាមួយនឹងការិយាល័យស្រុកប្រតិបត្តិពញាក្រែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។ ជាមួយគ្នានេះ ឯកឧត្តម បានជំរុញបន្តការយកចិត្តទុកដាក់ ប្រតិបត្តិឱ្យបានភ្ជាប់ខ្ជួននូវវិធានការសុខាភិបាលនានា ព្រមទាំងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការរស់នៅជាមួយនឹងជំងឺកូវិដ-១៩ និងបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធនិម្មិត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម
    thumbnail
     
    សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ជូនចំពោះលោក កាន វ៉ាន់ដេត ត្រូវជាកូនប្រុសបង្កើតលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា