នៅសាលប្រជុំគណៈកម្មការទី៣ អគារ F វិមានព្រឹទ្ធសភា នាថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទីរសៀល ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា(គណៈកម្មការទី៣) បានអនុញ្ញាតឱ្យកញ្ញា បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងគោលបំណងស្នើសុំអនុសាសន៍ថ្មីៗបន្ទាន់មួយចំនួនពីឯកឧត្តមបណ្ឌិតប្រធាន ដើម្បីរកវិធីសម្របសម្រួលធ្វើយ៉ាងណាឱ្យអង្គការរបស់កញ្ញាអាចបន្តកម្មវិធីការពារនិងអភិរក្សព្រៃឈើនៅតំបន់ជួរភ្នំក្រវាញតទៅទៀត ដោយសារតំបន់នេះទទួលរងនូវការស្នើសុំសម្បទានដីដើម្បីធ្វើការអភិវឌ្ឍជាច្រើនក្នុងរយ:ពេល២០ឆ្នាំចុងក្រោយនេះ។