khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញសំណេះសំណាលអាជ្ញាធរឃុំ សង្កាត់ ចំនួន០៤ ក្នុងស្រុកត្បូងឃ្មុំ និងក្រុងសួង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅសាលាស្រុកត្បូងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរនៃឃុំសង្កាត់ចំនួន០៤ គឺឃុំថ្មពេជ្រ ឃុំជប់ សង្កាត់សួង និងសង្កាត់វិហារលួង ស្ថិតក្នុងក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុបចំនួន៦២នាក់។
    ពិធីនេះរៀបចំឡើងគោលបំណងស្វែងយល់អំពីការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម សំណូមពរដែលអាជ្ញារនៃឃុំ សង្កាត់ទាំង០៤ បានជួបប្រទះចំពោះការអនុវត្តការងារនាពេលកន្លងមក។
    បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍ដែលលើកឡើងដោយអាជ្ញាធរនៃឃុំ សង្កាត់ទាំង០៤ រួចមក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដែលជាគន្លឹះក៏ដូចជាចំណេះដឹង និងបទពិសោធន៍សម្រាប់អាជ្ញាធរនៃឃុំ សង្កាត់ទាំង០៤ យកទៅអនុវត្ត ក្នុងន័យបង្កលក្ខណៈឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តការងារជាក់ស្តែង។
    ក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានធ្វើបអបង្ហាញអំពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងឯកឧត្តម ឡាន់ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ធ្វើបទបង្ហាញអំពី វិមជ្ឈការ វិសហមជ្ឈការ។
    ជាមួយគ្នានេះ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាររដ្ឋបាលសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបាននូវលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
    ក្នុងបរិយាកាសដ៏ប្រសើរនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានផ្តល់ជូនដល់អាជ្ញាធរនៃឃុំ សង្កាត់ទាំង០៤ ដែលបានអញ្ជើញចូលរួមដោយក្នុងម្នាក់ៗទទួលបានឧបករណ៍តេស្តរហ័សជំងឺកូវិដ-១៩ ចំនួន០១ប្រអប់តូច៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា