នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទី នៅសាលាសង្កាត់ព្រែកឯង រាជធានីភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្រោមរបៀបវារ: ១-ស្ថានភាពទូទៅរបស់សង្កាត់ ២-ការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ ៣-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៤-ដំណើរការសេវាជូនប្រជាពលរដ្ឋ(ការធ្វើអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន…។ល។) និង៥-តាមដានការងារបន្ទាប់ពីការរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បាននាំយកនូវអង្ករចំនួន ២១បាវ និងឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ ចំនួន ១កេសធំ ប្រគល់ជូនរដ្ឋបាលសង្កាត់ព្រែកឯង ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន និងសម្រាប់បំពេញការងារមនុស្សធម៌ផ្សេងៗ។