នាព្រឹកថ្ងៃទី20 ខែឧសភា ឆ្នាំ2023 លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 បានអញ្ជើញជាគណៈអធិបតីទិវាជាតិនៃការចងចាំ20 ឧសភា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគាជាតិកម្ពុជា ព្រមទាំងបានរាប់បាតព្រះសង្ឃចំនួន108អង្គ ស្ថិតនៅវត្តដូងសូវិយា (ហៅវត្តក្តីដូង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។