នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ (រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីអំពីការប្រកាសសមាសភាពគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ និងផែនការត្រៀមបើកវគ្គបំប៉នមន្រ្តីការិយាល័យបោះឆ្នោតរបស់សង្កាត់(CEC) មន្រ្តីចូលរួមក្នុងការិយាល័យបោះឆ្នោត(PSO) និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ តាមបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។