ក្រុមគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកសង្កេតការណ៍ស.ស.យ.ក
![](https://senate.gov.kh/wp-content/uploads/2023/06/C9_2023-06-01_3.jpg)
ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងលោកជំទាវ ទេព្ទ សំអូន សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកសង្កេតការណ៍ស.ស.យ.ក. ដែលមានសមាជិកចូលរួមសរុបចំនួន ៤ ៩៩២នាក់ ក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។