khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិសរុបចំនួន៤០នាក់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគ៨ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិសរុបចំនួន៤០នាក់ ស្រី១៣នាក់។ ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនសម្រាប់សមាជិកចូលរួម ។ បន្ទាប់ពីប្រារព្ធពិធីសំណាលរួច លោកជំទាវបានបន្តជួប សំណេះសំណាល សួរសុខទុក្ខ លោកពូអតីតមេឃុំ ដែលមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន និងនាំយកសម្ភារៈមួយចំនួនជូនដល់គាត់ រួមមាន អង្ករ៥០គីឡូ ទឹកដោះគោឆៅ២យួរ ស្ករស១គីឡូ ត្រីខ២យួរ និងថវិកាមួយចំនួន ស្ថិតនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក