khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាសង្កាត់ និងស្មៀន របស់ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាសង្កាត់ និងស្មៀន របស់ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរដល់អាជ្ញាធរដែលបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ស្របតាមតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ សំណូមពរខិតខំដោះស្រាយបញ្ហាប្រឈមនានាឱ្យអស់លទ្ធភាព ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធ្វើសកម្មភាពឱ្យបានព្រមៗគ្នា ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣។ ក្នុងឱកាសនោះបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធនិម្មិត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម
    thumbnail
     
    សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ជូនចំពោះលោក កាន វ៉ាន់ដេត ត្រូវជាកូនប្រុសបង្កើតលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា