ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ប្រជុំត្រៀមមានយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងចំនួន០២ ៖
១-សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
២-សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ និងដើម្បីត្រៀមចាត់តំណាងឡើងមានយោបល់ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នាពេលខាងមុខ ។