ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំ ចំនួន០៤ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាស្រុកក្រូចឆ្មារ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរនៃឃុំចំនួន០៤ គឺឃុំកោះពីរ ឃុំកំពង់ទ្រាស ឃុំព្រែកអាជី និងឃុំទ្រា ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុបចំនួន៣២នាក់។

កិច្ច្ចសំណេះសំណាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្តាប់សំណូមពរ និងគោលការណ៍ចាំបាច់របស់ក្រុមប្រឹក្សាឃុំ មានដូចជា ១-ការពង្រឹងកិច្ចដំណើរការកែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងរដ្ឋបាលឃុំ ២-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ