សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លោងទ្វារ របង វត្ត ទក្សិណគីរី ហៅវត្តសំឡាញ ស្ថិតនៅក្នុងឃុំត្បែង១ ស្រុក សង្គមថ្មី ខេត្តព្រះវិហារ
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លោងទ្វារ របង វត្ត ទក្សិណគីរី ហៅវត្តសំឡាញ ស្ថិតនៅក្នុងឃុំត្បែង១ ស្រុក សង្គមថ្មី ខេត្តព្រះវិហារ។ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តព្រះវិហារ។ អ្នកចូលរួមមាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលស្រុក និងលោកយាយលោកតា ប្រជាពលរដ្ខនិងសិស្សានុសិស្ស ចំនួន ១០០០នាក់។ក្នុងពិធីនោះលោកជំទាវបានចូលរួមថវិកាកសាងរបងចំនួន២ផ្ទាំង ។ ចំណែកឯកឧត្តមប្រធាន បានផ្តល់ ជូន សិស្ស ២០០នាក់ ក្នុងម្នាក់ៗថវិកា ៥០០០រៀល និងកាតាបសៀវភៅម្នាក់១ឈុត រីឯប្រជាជនចូលរួម ម្នាក់ៗទទួលបាន សារុង១ ថវិកា ចំនួន ២០ ០០០រៀល។