ឯកឧត្តមសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញចូលរួមបើកមហាសន្និបាតលើកទី ៤៨ នៃសភាប្រើភាសាបារាំង(APF) នៅសណ្ឋាគារSheraton Grand Tbilisi Metechi Palace នៃប្រទេសហ្សកហ្ស៊ី (Géorgie) 
 
ចែករំលែក ៖

ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ នៅសណ្ឋាគារSheraton Grand Tbilisi Metechi Palace នៃប្រទេសហ្សកហ្ស៊ី (Géorgie) ឯកឧត្តមសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ជាអនុប្រធានគណៈកម្មាធិការកណ្តាលនៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមបើកមហាសន្និបាតលើកទី ៤៨ នៃសភាប្រើភាសាបារាំង(APF) ក្រោមអធិបតីភាព ឯកឧត្តម Shalva Papuashvili ប្រធានរដ្ឋសភានៃប្រទេសហ្សកហ្ស៊ី (Géorgie) ឯកឧត្តម Irarli Garibachvili នាយករដ្ឋមន្រ្តី នៃប្រទេសហ្សកហ្ស៊ី (Géorgie) ឯកឧត្តម Francis Drouin ប្រធានសភាប្រើភាសាបារាំង(APF) និងឯកឧត្តម Bruno Fuchs អគ្គលេខាធិការសមាជិកសភា APF ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ