
វត្តស្រែក្រសាំង ស្ថិតនៅភូមិ ស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃព្រហស្បត៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម នៅ សំ និងលោកជំទាវ និងលោក វណ្ណ កុសល់ បានយកបច្ច័យចំនួន ២លានរៀល ទៅប្រគេនព្រះចៅអធិការវត្ត ស្រែក្រសាំង តាមការសុំបិណ្ឌបាទ របស់ព្រះអង្គ ដើម្បីរៀបចំចាក់សាប នៅសាលាឆាន់ សម្រាប់ធ្វើបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។