khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញទៅចូលរួមបុណ្យផ្កាប្រាក់ និងប្រគេនទៀនព្រះវស្សា នៅវត្តនគរភា ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងបងប្អូនសាច់ញាតិ បានអញ្ជើញទៅចូលរួមបុណ្យផ្កាប្រាក់ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យវត្ថុ មានអង្ករ ទឹកត្រី ទឹកស៊ីអីវ ទឹកសុទ្ធ ភេសជ្ជៈ ស្កសរ និងថវិកា ចំនួន១.៣០០.០០០រៀល ដើម្បីវេរប្រគេនព្រះសង្ឃក្នុងពិធីបុណ្យនេះ ស្ថិតនៅវត្តនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើរសួរសុខទុក្ខ និងថ្លែងអំណរគុណពី សម្តេចអគ្គមហាពញាចក្រី ហេងសំរិន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ជាពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់បងប្អូនលោកយាយ លោកតា កូនក្មួយ បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ក្នុងពិធីខាងលើ ឯកឧត្តមបានឧបត្ថម្ភជូនលោកយាយ លោកតា ដែលបានអញ្ជើញចូលរួមសរុប ចំនួន១១៧នាក់ និងសិស្សក្រីក្រ ចំនួន១៨នាក់ អស់ថវិកា ចំនួន៤.៥៩០.០០០រៀល។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក