khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន សម្ភារៈបរិក្ខា និងថវិកាមួយចំនួន វេរប្រគេនព្រះគ្រូចៅអធិការវត្តចំនួន៨វត្ត ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញា គុយ លាងគី បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន សម្ភារៈបរិក្ខា និងថវិកាមួយចំនួន វេរប្រគេនព្រះគ្រូចៅអធិការវត្តចំនួន៨វត្ត ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងសំណេះសំណាលថ្លែងអំណរអរគុណដល់លោកយាយ លោកតា មា មីង បងប្អូន ដែលបានអញ្ជើញទៅចូលរួមបោះឆ្នាតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងច្រើនលើសលប់ ស្ថិតនៅវត្តក្ដីចារ្តិ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក