ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តមអនុប្រធាន និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីត្រួតពិនិត្យកិច្ចការសំខាន់ៗមួយចំនួន
នាព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តមអនុប្រធាន និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីត្រួតពិនិត្យកិច្ចការសំខាន់ៗមួយចំនួន ពិសេសការប្រគល់ភារកិច្ចជូនមន្ត្រីលេខាធិការដ្ឋាន អមគណៈកម្មការ ក្នុងការរៀមចំចងក្រងឯកសារជំនួយការស្មារតី និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងដំណើរចុះ បំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះនាពេលខាងមុខ។ ក្នុងឱកាសនោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានណែនាំដល់ឯកឧត្តមអនុប្រធានគណៈកម្មការ ត្រូវធ្វើការជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីពិភាក្សាក្នុងការរៀបចំចងក្រងសៀវភៅស្តីពីវប្បធម៌ជាតិ ដែលមានសារសំខាន់សម្រាប់មនុស្សគ្រប់រូបឱ្យបានល្អប្រសើរ ទុកជាស្នាដៃរបស់គណៈកម្មការ។