khmer eng
  • គណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារបន្តរបស់អាជ្ញាធរខេត្តក្រចេះ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ច ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅ វឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងវិស័យពាក់ព័ន្ធជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលាខេត្តក្រចេះ។
    ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ប្រកបដោយក្តីសង្ឃឹមរបស់គណៈកម្មការក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ព្រមទាំងជម្រាបជូនពីសភាពការណ៍សកលលោកប្រកបដោយភាពស្មុគស្មាញ ភាពមិនប្រាកដប្រជានៃសង្រ្គាម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បញ្ហាសុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ និងផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនពាក់ព័ន្ធវិស័យ សម្រាប់ជាត្រីវិស័យយកទៅអនុវត្តការងារបន្តឱ្យសម្រេចបានតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក