khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៣ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមទី៣
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣
    នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៣ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមទី៣ និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈរួមមាន៖
    ១-សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច។
    ២-សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
    ក្នុងឱកាសនោះ ក៏មានការចូលរួមជាមតិយោបល់ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមទី៣ ក្នុងកិច្ចប្រជុំក្រុមពិភាក្សាលើសេចក្តីព្រាងច្បាប់ខាងលើនេះ ដោយសង្កត់ធ្ងន់ ទៅលើទម្រង់ច្បាប់នៃសេចក្តីព្រាងច្បាប់ ទិដ្ឋភាពច្បាប់នៃសេចក្តីព្រាងច្បាប់ ព្រមទាំងពិនិត្យខ្លឹមសាររួម និងខ្លឹមសារទូទៅ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក