ឯកឧត្តម ហែម ខន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា
នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដឹកនាំដោយឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើ៖
១-របាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្ត។
២-របាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែកញ្ញា ឆ្នាំ២០២៣។
៣-បញ្ហាផ្សេងៗ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន